អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 

រដ្ឋប្រហារនៅថ្ងៃទី1កុម្ភៈ របស់កងទព័ភូមា ដឹកនាំដោយលោក Min Aung Hlaing គឺមានរយៈពេលជាង2ខែហើយ បណ្ដាលឲ្យក្រុមបាតុកម្ម អហិង្សាស្លាប់ជាង600នាក់ ។ ដោយសារការសម្លាប់ របស់ក្រុមរដ្ឋប្រហារយោធា កាន់តែមានស្ថានភាពធ្ងន់ធ្ងរ និងកើនឡើងស្របពេលដែល ទណ្ឌកម្មពីបណ្ដាប្រទេស លោកសេរីរួមទាំង អង្គការសហប្រជាជាតិ នៅតែបន្តរិតត្បិតរបបយោធា ឲ្យបញ្ឈប់ការប្រើអំពើហិង្សា ប៉ុន្តែស្ថានភាពពិតនៅភូមា កំពុងវិវត្តន៍យ៉ាងលឿន ទៅរកការប្រឈមមុខដាក់គ្នា ដែលមិនអាចឲ្យភាគី មេរដ្ឋប្រហារនិង ក្រុមរដ្ឋាភិបាលស្របច្បាប់ របស់លោកស្រី Aung San Suu Kyi អាចឈានជើង ដើរថយក្រោយ ដើម្បីស្វែងរកដំណោះស្រាយ ក្រៅពីត្រូវបញ្ចប់ដោយ សង្គ្រាមឈ្នះចាញ់ បាននោះឡើយ ។

បានជាយើងហ៊ានអះអាង ថាការបញ្ចប់ជម្លោះ នៅភូមាគឺ​មានតែសង្គ្រាម ឈ្នះចាញ់ព្រោះក្រុមយោធា របស់លោក Min Aung Hlaing  បានដឹងយ៉ាងច្បាស់ថា ច្រកចេញដែលអាចឈាន ទៅរកការបញ្ចប់ជម្លោះ ដែលសហគមន៍អាស៊ាន និងសហគមន៍អន្តរជាតិ ចង់បានគឺការប្រគល់អំណាច ទៅឲ្យគណបក្សសម្ព័នជាតិ ដើម្បីប្រជាធិបតេយ្យ ឬការបោះឆ្នោតឡើងវិញ តាមការរៀបចំពី សហគមន៍អាស៊ាន ឬអន្តរជាតិ ។ មេរដ្ឋប្រហា Min Aung Hlaing ពិតជាដឹងច្បាស់ណាស់ថា ប្រជាពលរដ្ឋភូមា ដែលរស់នៅក្រោមរបបយោធា តកូនរចៅអស់រយៈពេល 50ឆ្នាំពិតជាមិនចង់ឃើញ និងមិនគាំទ្រខ្លួនតទៅទៀតទេ ទើបសម្រេចបង្កើតគណៈកម្មការ បោះឆ្នោតដោយខ្លួនឯង ក្នុងចេតនាប្រកាស យកលទ្ធផលតាមការ ចង់បានរបស់ខ្លួន ។

ចំណែកថ្នាក់ដឹកនាំ គណបក្សសម្ព័នជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ​ ដែលរត់គេចពីការចាប់ខ្លួន បានសហការជាមួយ រដ្ឋភាគតិចជាច្រើន ហាក់បានដឹងច្បាស់និង ត្រៀមលក្ខណៈសម្បត្តិ ទុកជាមុនដើម្បីប្រឈម នឹងក្រុមរដ្ឋប្រហារផងដែរ ។ ជាក់ស្ដែងរដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក Min Aung Hlaing មិនដល់ពីរខែផង ក្រុមរដ្ឋភាគតិចបាន ប្រែក្លាយជារដ្ឋសហពន្ធ័ ជិត20រដ្ឋរហូតមាន ការផ្ទុះអាវុធជាមួយកងទព័ តាក់ម៉ាដាវ ជាទ្រង់ទ្រាយធំថែមទៀតផង ។

ពុំមែនជារឿងចៃដន្តទេ ដែលមេដឹកនាំរដ្ឋសភាជាប់ឆ្នោត ក្នុងគណៈបក្សសម្ពន្ធ័ជាតិ ប្រជាធិបតេយ្យអាច បង្រួបបង្រួមបណ្ដារដ្ឋធំៗ​ នៅភូមាបានយ៉ាងឆាប់រហ័ស ហើយបានដុតដ្ឋធម្មនុញ្ញ ដែលបង្កើតឡើងក្រុមយោធា ជាសញ្ញាបញ្ជាក់ពីផែនការ ជាក់លាក់មួយដែលមិនអាច មកទទួលយកការ ដឹកនាំម្ដងទៀត ក្រោមការត្រួតត្រា របស់ពួកយោធា បានបន្តទៀតឡើយ ។

ផ្អែកតាមការបកស្រាយខាងលើ មិនថាក្រុមរដ្ឋប្រហារ យោធាភូមានិង ក្រុមមេដឹកនាំឈ្នះឆ្នោត របស់លោកស្រី Aung San Suu Kyi គឺពិតជាបានដឹងយ៉ាង ច្បាស់ថាការចរចាដើម្បី ស្វែងរកដំណោះស្រាយ នៅភូមាពិតជា មិនអាចទៅរួច ព្រោះលទ្ធផលក្រោយការចរចា គឺពិតជាពុំធ្វើឲ្យភាគី អ្នកឈ្នះឬអ្នកចាញ់ អាចទទួលបានសុខសន្តិភាព ពិតប្រាកដឡើយ ។ ប៉ុន្តែបើប្រឈមមុខ ដោយការចាញ់ឈ្នះ តាមសង្គ្រាមវិញគឺ បក្សសម្ពន្ធ័ជាតិដើម្បីប្រជាធិបតេយ្យ អាចមានប្រៀបជាង ។ បានជាហ៊ានអះអាងថា បក្សលោកស្រី Aung San Suu Kyi មានប្រៀបជាងព្រោះ បណ្ដារដ្ឋទាំងអស់ដែល មានកម្លាំងប្រដាប់អាវុធ សុទ្ធសឹងតែបានបេជ្ញាចិត្តប្រឆាំង និងក្រុមរដ្ឋប្រហារយោធា រួមទាំងប្រជាជនភូមា និងកងកម្លាំងមួយចំនួនដែលគ្រប់គ្រង ដោយពួកយោធាថែមទៀតផង ។

ទោះបីពេលនេះមេរដ្ឋ ប្រហារយោធាភូមា នៅមានគ្រូធំរដ្ឋប្រហាយោធា នៅថៃជាអ្នកគាំទ្រក៏៏វា មិនអាចទៅរួចដែរ ពិសេសគឺបាតុកម្មលើកម្រាមដៃបី របស់់បាតុករថៃត្រូវបាន បាតុករនៅភូមាយកធ្វើជាគំរូ ។ រហូតមានការចោទ ប្រកាន់លោកប្រាយុទ្ធ ថាជាខ្នងបង្អែករបស់ មេដឹកនាំយោធាភូមា ថែមទៀតផង ។ ចំណែកចិនវិញបើទោះជា មានចេតនាចង់ជួយរបបរដ្ឋប្រហា យោធាភូមាក៏ពិបាកដែរ ព្រោះផលប្រយោជន៍ចិន អាចនឹងរងការបំផ្លាញធ្ងន់ធ្ងរ ជាងនេះថែមទៀត ។

សរុបសេចក្ដីទៅមិនថា ភាគីយោធាភូមានិង ក្រុមរដ្ឋាភិបាលជាប់ឆ្នោត លោកស្រី Aung San Suu Kyi ពិតជាបានដឹងច្បាស់ចេញ ពីលទ្ធផលចរចា ព្រោះបើការចរចា​នោះ មិនបានផ្ដល់ប្រៀបឈ្នះ ទៅលើភាគីម្ខាងៗទេ គឺមានតែការបញ្ចប់ដោយ សង្គ្រាមតែប៉ុណ្ណោះ ព្រោះស្ថានភាពនៅភូមា បានដើដល់ចំណុចមួយ ដែលមិនអាចឲ្យភាគីណាមួយ ត្រូវឈានជើងថយក្រោយបាននោះទេ ព្រោះប្រវត្តិអ្នកដឹកនាំ ស្រឡាញ់អំណាចវាផ្ទុយ នឹងផ្នត់គំនិតអ្នកស្រឡាញ់សេរីភាព ៕

Myanmar junta chief to attend ASEAN summit on first foreign trip since coup  | World News,The Indian Express

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: May 11, 2021

ចំនួនអ្នកទស្សនា: Views

 


 
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ អញ្ជើញទៅសួសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងយោធានៅតំបន់ព្រំដែនកម្ពុជា ថៃ ចំណុចភ្នំ១០០ ដែលកំពុងឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។
 
ក្នុងឱកាសនេះលោកជំទាវបានកោតសរសើរនៅវីរភាពរបស់កងកម្លាំងយើង ក្នុងការការពារទឹកដី និងរក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ។ជាមួយគ្នានេះលោកជំទាវបានជម្រុញឱយកងកម្លាំងយើងមានការប្រុងប្រយ័ត្ន និងអនាម័យជាប់ជាប្រចាំដើម្បីចៀសវាងការចម្លងនូវជម្ងឺកូវីដ ១៩ និងចូលរួមទប់ស្កាត់កុំឱ្យកូវីដ ១៩ចឆ្លងចូលសហគមន៍យើង។ ជាមួយគ្នានេះផងដែរលោកជំទាវបាននាំយកនៅគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅចែកដល់កម្លាំងយោធា គ្រួសារយោធា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួយចំនួន ក្នុងនោះ៖
 
១-គ្រឿងឧបភោគបរិភោគ៖
-អង្ករ ចំនួន ៨៦ បាវ
-មី ចំនួន ៤៣កេស
-ត្រីខកំព់ុង ចំនួន ២កេសធំ ស្មើ២០០កំប៉ុង
-ទឹកត្រី ៣០យួរ ស្មើ ៣៦០ដប
-ទឹកស៊ីអ៉ីវ ៤០យួរ ស្មើ៤៨០ដប
២-ថវិកា៖
-ឧបត្ថម្ភគ្រួសារយោធិនចំនួន១២៧នាក់ ក្នុងម្នាក់ៗទទួលបាន៥០,០០០៛០០។
-លោកគ្រូ អ្នកគ្រូ ៦នាក់ ក្នុងម្នាក់ៗទទួលបាន ៥០,០០០៛០០។
-សិស្សានុសិស្ស ចំនួន១១៧នាក់ ក្នុងម្នាក់ៗ ទទួលបាន ២០,០០០៛០០។
-អង្គភាពវរសេនាតូចលេខ១ ទទួលបានថវិកាចំនួន ៣,០០០,០០០៛០០។
-ផ្នែកសឹករងមណ្ឌលសីមា ទទួលបានថវិកាចំនួន ២,០០០,០០០៛០០។
ជាមួយគ្នានេះលោកជំទាវក៍បានចែកអំណោយជានិមិត្តរូបដល់គ្រួសារយោធិន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងថតរូបអនុស្សាវរីយ៍ប្រកបដោយភាពស្និតស្នាលក្រៃលែង។
 
កោះកុង.ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០
 
 
 





 
 
" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 16, 2020

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តម មុំ ម៉ាលិកា ទីប្រឹក្សាក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង រាត្រីថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រីវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចូលរួមពិធីចម្រើនព្រះបរិទ សូត្រមន្តកាន់បិណ្ឌទី១២ ដឹកនាំដោយ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ នៅវត្តអម្ពទិយារាម ហៅវត្តព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

 






" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 14, 2020

ចំនួនអ្នកទស្សនា: Views

 


កោះកុង​៖ លោកជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ អញ្ជើញ ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ជលផល ដោយមាន​ការចូលរួម ពី​លោក លោកស្រី​នាយករង រដ្ឋបាល​សាលាខេត្ត ថ្នាក់​ដឹ​នាំ​រដ្ឋបាល​ស្រុក​គិរីសាគរ រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​លោក​ប្រធាន អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត អាជ្ញាធរ​ឃុំ​ភូមិ រួមជាមួយ​មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​ប្រជា​នេសាទ សរុប​ចំនួន ១១៥​នាក់ ស្រី​៤៩​នាក់ នៅ​ភូមិ​ស្រែ​ត្រាវ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ប្រមាណ ១១៥ នាក់ ស្រី ៤៦ នាក់​។​

លោកជំទាវ​អភិបាលខេត្ត សូម​ថ្លែងអំណរគុណ​ចំពោះ​ការខិតខំ​របស់​មន្ត្រី​ជំនាញ ដែល​បាន​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ វិស័យ​ជលផល ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​ប្រើប្រាស់​ធនធាន​ជលផល​ប្រកបដោយ​និរន្ត​ភាព​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ តាម​លទ្ធផល​ពិធី​នេះ បងប្អូន​ពិតជា​បាន​យល់ដឹង​បន្ថែម អំពី​ច្បាប់​ជល់ផល សម្រាប់តែ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ចំពោះ​ប្រជា​នេសាទ និង​សមាជិក​ក្នុង​សហគមន៍​។ ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ ខ្ញុំ​សូម​ផ្ដល់​អនុសាសន៍​មួយចំនួន :
១/​ពង្រឹង​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង ក្នុង​សហគមន៍​នេសាទ និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បាន​កាន់តែ​ល្អ ព្រោះ​ការ​សាមគ្គី ជា​កាត់​តាម​នាំ​ឲ្យ​ជោគជ័យ​។​ ២/​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ក្នុង​ដំណើរការ​អនុវត្ត​ការងារ​គ្រប់ផ្នែក​ពាក់ព័ន្ធ ឲ្យ​បានច្បាស់លាស់ និង​យកចិត្តទុកដាក់​អនុវត្ត​វត្ត​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។​
៣/​បង្កើន​សកម្ម​ភាពចុះ​ផ្សព្វផ្សាយ​ច្បាប់​ពី​ជលផល លិខិតបទដ្ឋាន​នានា ពាក់ព័ន្ធ​នឹង​វិស័យ​ជលផល ជូន​ប្រជាពលរដ្ឋ​។​ ៤/​ត្រូវ​យកចិត្តទុកដាក់​បន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ជួយ​ពង្រឹង​ដល់​សហគមន៍​នេសាទ ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​ ៥/​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ចុះ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​វិស័យ​ជលផល ដែល​កើតមាន​នៅក្នុង​ដែន​សមត្ថកិច្ច​។​
៦/​សូមឱ្យ​បងប្អូន​ប្រជា​នេសាទ ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ក្នុង​ការធ្វើ​នេសាទ ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​ផ្លូវច្បាប់​។​ ៧/​សូមឱ្យ​បងប្អូន​ប្រជា​នេសាទ​ទាំងអស់ ចៀសវាង​ឲ្យ​បាន​នូវ​ការប្រើប្រាស់​ឧបករណ៍​ដែល​គ្មាន ក្នុង​ប្រកាស របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​ជាមួយគ្នានេះ​ផងដែរ សូម​លោក លោកស្រី ពូ​មីង បងប្អូន​ទាំងអស់ មេត្តា​ចូលរួម ក្នុងការ​ការពារ​ទប់​ស្កាត់​ការឆ្លង​វី​រ៉ុ​ស​កូ​វីដ​-១៩ ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​”​។ សូម​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ចៀសឱ្យផុត​ពី​ការចម្លង​វី​រ៉ុ​ស​កូ​វីដ​-១៩ មក​បុគ្គល មក​ក្រុមគ្រួសារ ជាពិសេស ចៀស​ផុតពី​ការចម្លង​ចូលក្នុង​សហគមន៍​៕ ដោយ​៖ សារព័ត៌មានមរតកជាតិ



 

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 14, 2020

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views


មានន័យថា «យើងត្រូវកាត់ទម្លាប់យូរ ពី៣ថ្ងៃ ឲ្យមកនៅឆាប់បំផុត យ៉ាងយូរ១ម៉ោង ឬ៣០នាទី។ និត្យានុកូលកម្ម ដែលតម្រូវមិនឲ្យបង់ប្រាក់ គឺដាច់ខាត មិនត្រូវយក ប្រាក់។ បើមន្ត្រីណាធ្វើ ត្រូវទទួលខុសត្រូវដោយខ្លួនឯង»។ នេះមិនមែនជាការគំរាមទេ តែជាការតម្រង់ទិសដល់មន្ត្រី បម្រើសេវាសាធារណៈ ដើម្បីប្រសិទ្ឋភាពការងារ ។
លោក ចេង មុនីរ៉ា បន្តថា ស្មៀនដែលជាសេធិការរបស់សង្កាត់ សូមជួយពង្រឹងការងាររដ្ឋបាល ហើយជំរុញការផ្តល់សេវាសាធារណៈ ឲ្យកាន់តែល្អប្រសើរ ។
ការផ្តាំផ្ញើរបស់លោកអភិបាលខណ្ឌច្បារអំពៅនេះ ធ្វើឡើងនៅក្នុងពិធីផ្ទេរភារកិច្ច និងតែងតាំងស្មៀនបណ្ដោះអាសន្ន នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ និងមានការចូលរួមពី លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ដោយមានការចូលរួម ពីស្មៀនសង្កាត់ទាំង៨ និងមន្ត្រីខណ្ឌជាច្រើនរូបទៀត។
យោងតាមដីកា ស្ដីពីការផ្ទេរភារកិច្ច និងការតែងតាំងស្មៀនបណ្ដោះអាសន្ន នៃរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្លាស់ប្ដូរស្មៀនសង្កាត់ចំនួន ៦រូប នៃរដ្ឋបាលខណ្ឌច្បារអំពៅ ដែលក្នុងនោះមាន៖
* លោក នួន ចាន់វាសនា ស្មៀនសង្កាត់ព្រែកប្រា ឲ្យមកបម្រើការងារជាមន្ត្រីនៅរដ្ឋបាលខណ្ឌច្បារអំពៅ
* លោក សោម សុផល ពីស្មៀនសង្កាត់និរោធ ឲ្យបម្រើការងារជាមន្ត្រីនៅសាលាខណ្ឌច្បារអំពៅ
* លោកស្រី អ៊ុក ចិន្តា ពីស្មៀនសង្កាត់ច្បារអំពៅទី២ ឲ្យបម្រើការងារជាស្មៀនសង្កាត់ព្រែកប្រា
* លោក ឈាង រ៉ាវិន មានសង្កាត់ច្បារអំពៅទី២ ទៅបម្រើការងារជាស្មៀនសង្កាត់ច្បារអំពៅទី២
* លោក សម ពិសិដ្ឋ ពីស្មៀនសង្កាត់ព្រែកថ្មី ឲ្យទៅបម្រើការងារជាស្មៀនសង្កាត់និរោធ
* លោក ចាន់ បូរី ស្មៀនសង្កាត់ព្រែកឯង ឲ្យទៅបម្រើការងារជាស្មៀនសង្កាត់ព្រែកថ្មី។
ជាមួយគ្នានេះ ក៏មានការប្រកាសតែងតាំងស្មៀនសង្កាត់ចំនួន២រូបផងដែរ មានដូចជា លោក លឹម ហឿង ពីអនុប្រធានការិយាល័យ លេខាធិការក្រុមប្រឹក្សា ខណ្ឌច្បារ អំពៅ ឲ្យទៅបម្រើការងារជាស្មៀនសង្កាត់ច្បារអំពៅទី១, លោកស្រី សុផាត ស្រីវ៉ុន ពីអនុប្រធានអង្គភាពលទ្ធកម្ម ឲ្យទៅបម្រើការងារជាស្មៀនសង្កាត់ព្រែកឯង។
ក្រោយពីបានប្រកាសតែងតាំងមុខតំណែងរួចមក លោកស្រី សុផាត ស្រីវ៉ុន ស្មៀនសង្កាត់ព្រែកឯង បានធ្វើការប្ដេជ្ញាចិត្តដោយគោរព និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, គោរព និងប្រតិបត្តិតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលមានចែងជាធរមាន, គោរព និងប្រតិបត្តិតាមសេចក្ដីសម្រេចនានា របស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌច្បារអំពៅ ឲ្យមានតម្លាភាព និងគណនេយ្យភាព, រក្សាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរមន្ត្រីរាជការ និងខិតខំបំពេញការងារដែលថ្នាក់ដឹកនាំប្រគល់ជូន ឱ្យទទួលបានជោគជ័យ ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
នៅក្នុងឱកាសនេះដែរ លោក ចេង មុនីរ៉ា បានធ្វើការកោតសរសើរ អំពីការខិតខំអភិវឌ្ឍន៍មូលដ្ឋានរបស់មន្ត្រីសង្កាត់ និងការបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកអភិបាលខណ្ឌច្បារអំពៅ បានបន្តថា ការផ្លាស់ប្តូរ កែសម្រួលភារកិច្ច របស់មន្ត្រីយើង គឺជាប្រពៃណីសម្រាប់មន្ត្រីយើងគ្រប់រូប ហើយក៏ជាការផ្ទេរមរតកការងារដ៏ល្អ សម្រាប់អ្នកបន្តវេនរបស់យើង។ ម៉្យាងទៀត ការកែសម្រួលភារកិច្ច និងតួនាទី គឺជាការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំ ក្នុងការពង្រឹងពង្រីកនូវវិសាលភាព ការងារបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត។
លោក ចេង មុន្នីរ៉ា ក៏បានធ្វើការក្រើនរំលឹកដល់ មន្ត្រីដែលទើបចូលកាន់តំណែងថ្មីនេះ ត្រូវពង្រឹងសាមគ្គីភាពជាធ្លុងមួយ ក្នុងការងារបម្រើសេវា និងបន្តកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ឲ្យមានការរីចម្រើនបន្ថែមទៀត៕
" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 03, 2020

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 03, 2020

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលឧត្ដរមានជ័យ និងលោកស្រី រួមជាមួយលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១ នៅវត្តប្រាសាទរាជាសំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ក្នុងពិធីកាន់វេនបិណ្ឌ១នេះ លោក ប៉ែន កុសល្យ និងក្រុមការងារបាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ព្រមទាំងបានរៀបចំប្រារព្វពិធីបែបសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់បរលោក និងបានបួងសួងសូមឱ្យវត្ថុស័ក្កិសិទ្ធិទាំងពួង​តាមជួយថែរក្សា​ទំនុកបម្រុងចម្រុងចម្រើនដល់មន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសតាមជួយថែរក្សាប្រទេសជាតិឱ្យមានសុខសន្តិភាពជានិរន្តរ៍តរៀងទៅ។ ជាមួយគ្នានោះដែរលោក ប៉ែន កុសល្យ ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋពីការរីកចម្រើនរបស់ប្រទេសជាតិ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវបន្តការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩ពិសេសត្រូវអនុវត្តន៍ឱ្យបានទៀងទាត់​តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌ ប្រជាពុទ្ធបរិស័ទតែង តែរួមគ្នាធ្វើបុណ្យធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេន ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌនេះឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ៕
" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 03, 2020